Connect with us

បាល់ទាត់អន្តរជាតិ

Liverpool នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​មួយ​រូប​ពី​ក្លឹប Wolfsburg ដើម្បី​មក​ជំនួស Joel Matip

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ​ខ្សែការពារ Maxence Lacroix របស់​ក្លឹប Wolfsburg បន្ទាប់​ពី​របួស​រយៈពេល​យូរ​របស់ Joel Matip ដែល​អាច​អូស​បន្លាយ​ពេល​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ សម្រាប់ Maxence Lacroix បច្ចុប្បន្ន​គឺ​ជា​ខ្សែការពារ​កណ្ដាល​មួយ​រូប​ដ៏​សំខាន់​របស់​ក្លឹប Wolfsburg។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ តែងតែ​បង្ហាញ​ខ្លួន​យ៉ាង​ទៀង​ទាត់​សម្រាប់​រដូវកាល​ថ្មី 2023-2024 ដោយ​បង្ហាញ​ខ្លួន​សរុប​នៅ​ក្នុង​ការ​ប្រកួត Bundesliga ចំនួន 12 ប្រកួត។

យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp នឹង​ពន្លឿន​ផែនការ​របស់​គាត់​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ខាង​មុខ​នេះ ដោយ​សារ​បញ្ហា​របួស​របស់ Joel Matip។ គេ​បាន​អះអាង​ថា គ្រូបង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ គឺ​ពេញ​ចិត្ត​ជាខ្លាំង​ចំពោះ​កីឡាករ Lacroix ហើយ​សង្ឃឹម​ថា​គាត់​នឹង​អាច​នាំយក​គេ​មក Anfield នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២