Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​លុយ 35 លានផោន ដើម្បី​ចរចា​ទិញ​យក​ខ្សែការពារ Alphonso Davies

Published

on

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចរចា​ចុះហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង Alphonso Davies របស់​ក្លឹប Bayern Munich ស្រប​ពេល​ដែល​កីឡាករ​ឆ្នើម​រូប​នេះ កំពុង​ជាប់គាំង​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

គួរ​រំលឹក​ផង​ដែរ​ថា Alphonso Davies បាន​ចាប់​ផ្ដើម​ជីវិត​ដ៏​លេច​ធ្លោរ​របស់​គាត់​នៅ Bundesliga ដោយ​ផ្ទេរ​ពី​ក្លឹប Vancouver Whitecaps របស់​លីគ MLS ក្នុង​ខែ​ធ្នូ ឆ្នាំ 2018។ កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​ គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ Bayern Munich ឈ្នះ​ជើង​ឯក​លីគ​កំពូល​អាឡឺម៉ង់​ចំនួន 5 ដង ក៏ដូចជា​ការ​ឈ្នះ​ពាន UEFA Champions League កាល​ពី​ឆ្នាំ 2020 ផង​ដែរ។

គិត​មក​ទល់​នឹង​ពេល​នេះ Alphonso Davies បង្ហាញ​ខ្លួន​សរុប​បាន 164 ប្រកួត សម្រាប់​ក្លឹប​យក្ស Bayern Munich ដោយ​ស៊ុតបញ្ចូលទី​បាន 8 គ្រាប់។ យោងតាម​សារ​ព័ត៌មាន​អាឡឺម៉ង់ Bild បាន​ឲ្យ​ដឹង​ថា Real Madrid កំពុងតែ​តាម​មើល​ស្ថានភាព​របស់ Alphonso Davies ដើម្បី​នាំ​យក​ខ្សែការពារ​រូប​នេះ​ទៅ​ទឹកដី​អេស្ប៉ាញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ Real Madrid ចង់​ពង្រឹង​ក្រុម​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ប្រកួត​ប្រជែង​នៅ​តំបន់​អឺរ៉ុប​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២