បាល់ទាត់អន្តរជាតិ
ចាប់ផ្ដើមយីអ៊ុនដាក់ទៀតហើយ 5 ប្រកួតចុងក្រោយ Tottenham Hotspur មិនដែលឈ្នះសោះ
ស្ថានភាពដ៏គួរឲ្យព្រួយបារម្ភរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ហើយ ខណៈដែលកាលពីរំលងអាធ្រាតយប់មិញនេះ ពួកគេបានចាញ់ West Ham United នៅក្នុងដីរបស់ខ្លួនឯង ជាមួយនឹងលទ្ធផល 2-1 ដែលជាការប្រកួតក្របខណ្ឌ Premier League។
យ៉ាងណាមិញ ក្រុមរបស់លោក Ange Postecoglou បានស៊ុតបញ្ចូលទីនាំមុខមុន 1-0 ដែលជាការតែតបញ្ចូលទីពីសំណាក់ខ្សែការពារ Cristian Romero នៅនាទីទី 11។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀតនៅនាទីទី 51 ខ្សែប្រយុទ្ធ Jarrod Bowen បានស៊ុត 1 គ្រាប់វាយបកតាមស្មើវិញ។ មិនយូរប៉ុន្មាន ដោយសារកំហុសខ្សែការពាររបស់ Tottenham Hotspur ធ្វើឲ្យ James Ward-Prowse មានឱកាសស៊ុតថែម 1 គ្រាប់ទៀតជាគ្រាប់ជ័យជំនះ។
ក្រោយពីបរាជ័យ 2-1 ពេលនេះ Tottenham Hotspur បានឈរនៅក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងតារាង Premier League ដែលមាន 27 ពិន្ទុស្មើគ្នាជាមួយ Manchester United។ ដោយឡែក Tottenham Hotspur កាលពីដើមរដូវកាល មានទម្រង់លេងដ៏អស្ចារ្យ ប៉ុន្តែពេលនេះពួកគេបានបរាជ័យក្នុងការប្រកួតលីគទាំង 5 ប្រកួតចុងក្រោយ ដោយមិនឈ្នះសោះ ដោយចាញ់ 4 ស្មើ 1។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត