Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ចង់​ប្ដូរ​ខ្សែការពារ Alphonso Davies ជាមួយ Rodrigo

Published

on

ក្លឹប Bayern Munich កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Real Madrid គឺ​កីឡាករ Rodrigo នេះ​បើ​យោងតាម​របាយការណ៍ Defensa Central បាន​ចុះ​ផ្សាយ។ គេ​បាន​បន្ថែម​ទៀត​ថា ក្លឹប​យក្ស​អាឡឺម៉ង់​មួយ​នេះ នឹង​សុខ​ចិត្ត​បញ្ចូល​ខ្សែការពារ Alphonso Davies ទៅ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​បាន Rodrigo។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Real Madrid ត្រូវ​បាន​គេ​អះអាង​ថា នឹង​មិន​ពេញ​ចិត្ត​ចំពោះ​សេណារីយ៉ូ​របស់ Bayern Munich បែប​នេះ​ទេ ថ្វី​ត្បិតតែ​ពួក​គេ​ចង់​បាន ​Alphonso Davies មែន ប៉ុន្តែ Real Madrid នឹង​សុខ​ចិត្ត​ចំណាយ​ខ្ទង់ 60 ទៅ 70 ​លាន​អឺរ៉ូ ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់​​ខ្សែ​ការពារ​សញ្ជាតិ​កាណាដា​រូប​នេះ ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ដោះដូរ​លើ Rodrigo។

យើង​បាន​ដឹង​ហើយ​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ Real Madrid ទើប​តែ​បាន​ប្រកាស​ពី​ការ​បន្តកុងត្រា​ជាមួយ Rodrigo ប៉ុណ្ណោះ ដែល​កុងត្រា​ថ្មី​នោះ​មាន​សុពលភាព​រហូត​ដល់​ចប់​រដូវកាល 2027-2028។ ទង្វើ​នេះ​ដែរ យើង​អាច​វាយ​តម្លៃ​បាន​ថា Rodrigo ត្រូវ​បាន​ក្លឹប​ចាត់​ទុក​ជា​កីឡាករ​នៃ​អនាគត​ដ៏​ភ្លឺស្វាង​រួច​ទៅ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​គាត់​មាន​វ័យ​ទើប​តែ 22 ឆ្នាំ​ប៉ុណ្ណោះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២