Connect with us

បាល់ទាត់អន្តរជាតិ

Davies សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្លឹប​បច្ចុប្បន្ន ស្រប​ពេល​ដែល​ពាក្យ​ចចាម​អារ៉ាម​ពី​ការ​ផ្ទេរ​ទៅ Real Madrid នៅ​តែ​បន្ត

Published

on

ថ្មីៗ​នេះ Alphonso Davies ដែល​ជា​ខ្សែ​ការពារ​សញ្ជាតិ​កាណាដា​របស់​ក្លឹប Bayern Munich បាន​បង្ហើប​ពី​ការ​មិន​ពេញ​ចិត្ត​របស់​គាត់​ចំពោះ​តួនាទី​ដែល​គាត់​លេង​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា គាត់​កំពុង​ចង់​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Real Madrid ផង​ដែរ។

ខ្សែការពារ​ឆ្នើម Alphonso Davies បាន​បង្ហើប​ថា ដំបូង​ឡើយ Bayern Munich បាន​ចុះ​ហត្ថ​លេខា​លើ​គាត់ ដើម្បី​ក្លាយ​ជា​អ្នក​ជំនួស​តំណែង​របស់ Arjen Robben ក្នុង​ការ​លេង​នៅ​តំបន់​ប្រយុទ្ធ​ស្លាប ប៉ុន្តែ​គាត់​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​លេង​នៅ​តំបន់​ខ្សែ​ការពារ​ឆ្វេង អស់​រយៈ​ពេល 4 ឆ្នាំ​ទៅ​ហើយ។ គាត់​បាន​និយាយ​ថា៖ “ខ្ញុំ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដើម្បី​ជំនួស​តំណែង Arjen Robben ហើយ​ឥឡូវ​នេះ 3, 4 ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជាប់​គាំង​នៅ​តំបន់​ការពារ​ឆ្វេង”។

ចាប់​តាំង​ពី​ចូលរួម​ជា​មួយ​ក្លឹប​យក្ស​នៅ Bundesliga ក្នុង​ឆ្នាំ 2019 Alphonso Davies បាន​ក្លាយ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​មួយ​របស់​ក្លឹប ដោយ​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​លីក​ចំនួន 5 ដង និង​ពានរង្វាន់ UEFA Champions League ឆ្នាំ 2020 ម្ដង​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អារម្មណ៍​នៃ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្លឹប​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា Alphonso Davies កំពុង​មាន​ចេតនា​ចង់​ចាកចេញ​ពី​ទឹកដី​អាឡឺម៉ង់ ខណៈ​ដែល Real Madrid និង Manchester City ជា​បេក្ខភាព​ក្លឹប​ដែល​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែការពារ​ឆ្នើម​រូប​នេះ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២