បាល់ទាត់អន្តរជាតិ
Juventus បើកកិច្ចពិភាក្សាជាមួយ Man City លើការផ្ទេរខ្សែបម្រើឆ្នើមមួយរូប
ក្លឹបយក្សនៅក្របខណ្ឌ Serie A គឺក្លឹប Juventus ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយក្លឹប Manchester City ជុំវិញលទ្ធភាពនៃការនាំយក Kalvin Phillips ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់ពាក់កណ្តាលរដូវកាលនេះ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចំណាយពេលមួយឆ្នាំកន្លះ ជាមួយក្រុមរបស់លោក Pep Guardiola គិតចាប់តាំងពីគាត់បានផ្ទេរពី Leeds United ក្នុងតម្លៃ 49 លានអឺរ៉ូ (42.2 លានផោន) កាលពីឆ្នាំ 2022។
ទម្រង់លេងដ៏ល្អរបស់ Rodri បានធ្វើឲ្យ Phillips មិនទទួលបានឱកាសបង្ហាញសមត្ថភាពនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន ខណៈដែល Matheus Nunes, Mateo Kovacic, Bernardo Silva, Rico Lewis និង Kevin De Bruyne ក៏សុទ្ធតែជាខ្សែបម្រើដែលលេងបានល្អផងដែរ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ 21 ដងប៉ុណ្ណោះ សម្រាប់យុទ្ធនាការនៃការឈ្នះពាន 3 កាលពីរដូវកាលមុនរបស់ Manchester City ដែលមានន័យថា Phillips មិនមែនជាកីឡាករសំខាន់របស់ក្លឹបឡើយ។ គ្មានការលាក់បាំងឡើយដែលថា Man City ចង់លក់គាត់ចេញ បើទោះបីជាគាត់មានកុងត្រាជាមួយក្លឹបយក្សអង់គ្លេសមួយនេះរហូតដល់ 6 ឆ្នាំក្ដី។
ទន្ទឹមនឹងនេះដែរ សម្រាប់ Kalvin Phillips ផ្ទាល់ក៏គាត់ចង់ចាកចេញ ដើម្បីផ្លាស់ប្ដូរជីវិតថ្មី ដើម្បីឲ្យអាជីពបាល់ទាត់របស់គាត់រស់ឡើងវិញដូចគ្នា។ ដោយឡែកពេលនេះរបាយការណ៍ចុងក្រោយមួយពី talkSPORT បានឲ្យដឹងថា Juventus ពេលនេះកំពុងចរចាជាមួយ Man City ដើម្បីឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដើម្បីនាំ Phillips ទៅទឹកដីអ៊ីតាលីនៅខែក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!