បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Luis Suarez
កាលពីម្សិលមិញនេះ ក្លឹបនៅលីគកំពូលនៃសហរដ្ឋអាមេរិច Inter Miami បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Luis Suarez ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានចូលរួមជាមួយ Inter Miami បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប Gremio។
យ៉ាងណាមិញ ការចូលរួមជាមួយក្លឹប Inter Miami គាត់នឹងបានជួបជុំជាមួយអតីតមិត្តចាស់របស់ខ្លួនដូចជា Jordi Alba, Sergio Busquets និងជាពិសេសគឺ Lionel Messi ដែលជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ខ្លួន។ យោងតាមការប្រកាសរបស់ Inter Miami បានឲ្យដឹងថា កុងត្រារបស់ Luis Suarez ជាមួយពួកគេនឹងមានសុពលភាពដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2024។
ទន្ទឹមនឹងនេះដែរលោក David Beckham ដែលជាសហស្ថាបនិករបស់ក្លឹប Inter Miami បាននិយាយពាក់ព័ន្ធនឹងការចុះហត្ថលេខាលើ Luis Suarez ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលមានកីឡាករម្នាក់ដែលមានគុណភាព និងចក្ខុវិស័យជាមួយក្លឹបរបស់យើង”។
ប្រភព: Inter Miami CF
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur