Connect with us

បាល់ទាត់អន្តរជាតិ

Man City លើក​ពាន Club World Cup ក្រោយ​លុត Fluminense 4-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត

Published

on

ក្លឹប​មេឃខៀវ Manchester City បាន​ឈ្នះ​ពានរង្វាន់​សំខាន់ៗ​ចំនួន 14 ពាន ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ហើយ​ពានរង្វាន់​ចុង​ក្រោយ​ដែល​ពួក​គេ​បាន​ឈ្នះ​នោះ​គឺ​ពាន Club World Cup ដែល​នេះ​ជា​ពាន​លើក​ដំបូង​របស់ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ Fluminense 4-0 កាល​ពី​រំលង​អាធ្រាត​យប់​មិញ។

យ៉ាង​ណា​មិញ Man City បាន​យក​ឈ្នះ Fluminense ដោយ​មិន​មាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland និង​ខ្សែបម្រើ Kevin De Bruyne ឡើយ ប៉ុន្តែ Julian Alvarez បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​គ្រាប់​បាល់​ទាំង 4 គ្រាប់​របស់​ពួក​គេ។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង 1 Assist។

គ្រាប់​បាល់​ទាំង 4 របស់ Man City គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Julian Alvarez នៅ​នាទីទី 1 និង​នាទីទី 88, Phil Foden នៅ​នាទីទី 72 និង​គ្រាប់​បាល់​ចូលទី​ខ្លួន​ឯង​របស់​ខ្សែការពារ Nino នៅ​នាទីទី 27។ ដោយ​ឡែក​ក្លឹប​មក​ពី​ប្រេស៊ីល Fluminense ហាក់​មិន​បាន​គម្រាម​កំហែង​ដល់ Man City ឡើយ ខណៈ​ដែល​ស្ថិតិ​ស៊ុត​របស់​ពួក​គេ​មាន​ត្រឹម​តែ 5 ដង​ប៉ុណ្ណោះ បើ​ធៀប​នឹង Man City មាន​ស្ថិតិ​ស៊ុត​រហូត​ដល់ 15 ដង​ឯណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២