បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Carlo Ancelotti សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Real Madrid
កាលពីម្សិលមិញនេះ លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លឹប Real Madrid បានចុះកុងត្រាថ្មី ដើម្បីដឹកនាំនៅ Bernabeu រហូតដល់ខែមិថុនា ឆ្នាំ 2026។ យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នដែលមានស្រាប់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
កន្លងមក គេបានដឹងយ៉ាងច្បាស់ថា សហព័ន្ធបាល់ទាត់របស់ប្រេស៊ីល ចង់នាំយកគ្រូបង្វឹកឆ្នើមរូបនេះ មកធ្វើជាគ្រូបង្វឹកថ្មីដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេនៅឆ្នាំ 2024។ ទោះបីជាយ៉ាងណាក៏ដោយ រាល់ពេលដែលត្រូវបានគេសួរពីរឿងនេះ លោក Carlo Ancelotti តែងតែនិយាយថា ជម្រើសដំបូងរបស់គាត់ គឺចង់បន្តដឹកនាំនៅ Real Madrid។
យោងតាមការប្រកាសជាផ្លូវការណ៍របស់ក្លឹប Real Madrid បានឲ្យដឹងថា លោក Carlo Ancelotti បានយល់ព្រមបន្តកុងត្រាថ្មីជាមួយពួកគេដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ លោក Carlo Ancelotti គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលបានលើកពាន UEFA Champions League ចំនួន 4 ដង និងជាគ្រូបង្វឹកដែលដឹកនាំក្រុមឈ្នះប្រកួតបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ UCL (ឈ្នះ 118 ប្រកួត)។ លើសពីនេះទៀត Carlo Ancelotti ក៏ជាមនុស្សតែម្នាក់គត់ដែលធ្លាប់បានលើកពានគ្រប់លីគកំពូលទាំង 5 នៅតំបន់អឺរ៉ុប (អ៊ីតាលី, អង់គ្លេស, បារាំង, អាឡឺម៉ង់ និងអេស្ប៉ាញ)។
ប្រភព: Realmadrid.com
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!