Connect with us

បាល់ទាត់អន្តរជាតិ

Hugo Lloris កំពុង​ពិភាក្សា​ជាមួយ​ក្លឹប​នៅ MLS របស់​សហរដ្ឋ​អាមេរិក

Published

on

អ្នកចាំទី Hugo Lloris របស់​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិភាក្សា​ជិត​ដល់​ចំណុច​សម្រេច​បាន​ជា​ផ្លែផ្កា​ហើយ ជាមួយ​ក្លឹប Los Angeles FC របស់ MLS ជុំវិញ​ការ​ផ្ទេរ​របស់​គាត់ នៅ​ខែ​មករា​ខាង​មុខ​នេះ ទៅ​កាន់​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ បាន​ឈាន​ចូល​ដល់​រយៈពេល 6 ខែ​ចុងក្រោយ​នៃ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ ជាមួយ​ក្លឹប Tottenham Hotspur។ អ្នកចាំទី​ឆ្នើម​រូប​នេះ នឹង​ចាកចេញ​ពី Tottenham Hotspur ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល 11 ឆ្នាំ​កន្លង​មក។

អ្នកចាំទី​​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​រូប​នេះ បាន​បាត់បង់​ឱកាស​លេង​ស្ទើរតែ​ទាំង​ស្រុង​នៅ​រដូវកាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Ange Postecoglou។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្លឹប​ផ្សេងៗ​ផង​ដែរ​ដូច​ជា Nice, Chelsea និង Newcastle។ ផ្ទុយមក​វិញ នៅ​ពេល​នេះ​កាសែត The Guardian បាន​រាយ​ការណ៍​ថា ការចរចារ​វាង Hugo Lloris និង​ក្លឹប LAFC កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ល្អ ហើយ​គាត់​កំពុង​ត្រៀម​នឹង​ចាកចេញ​ទៅ​លេង​នៅ MLS ក្នុង​ពេល​ឆាប់ៗ​ខាង ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២