Connect with us

បាល់ទាត់អន្តរជាតិ

Ramy Bensebaini សារភាព​ថា ខ្លួន​ចង់​ចាកចេញ​ទៅ​លេង​ឲ្យ Man United

Published

on

ខ្សែការពារ​ស្លាប​ឆ្វេង​របស់ក្លឹប Borussia Dortmund គឺ​កីឡាករ Ramy Bensebaini បាន​សារ​ភាព​ថា គាត់​ពិត​ជា​ចាប់​អារម្មណ៍ ក្នុង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ ទើប​នឹង​បាន​ចូលរួម​ជាមួយ Dortmund កាល​ពី​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី Monchengladbach។

គិត​ចាប់​តាំង​ពី​ពេល​នោះ​មក Bensebaini បាន​ចាប់ផ្តើម​ការ​ប្រកួត​ក្នុង​នាម​ជា​ជម្រើស​ដំបូង 16 ប្រកួត ក្នុង​ចំណោម 21 ប្រកួត​របស់​គាត់​សម្រាប់ Borussia Dortmund។ កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​ដែល​ជា​ម្ចាស់​អាវ​លេខ 5 រូប​នេះ នៅ​សល់​កុងត្រា​ជាង 3 ឆ្នាំ​ទៀត​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ​គាត់​ហាក់​បាន​បង្ហាញ​សញ្ញា​ប្រាប់​ថា នឹង​អាច​ចាក​ចេញ​ពី​ទឹកដី​អាឡឺម៉ង់​នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់ Man United ត្រូវ​បាន​គេ​ជឿ​ថា ចង់​ពង្រឹង​ក្រុម​របស់​គាត់​នៅ​ឆ្នាំ 2024 ហើយ​អាច​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង​ម្នាក់​ដែល​អាច​ជា Bensebaini។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ Ramy Bensebaini បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ចុង​ក្រោយ​មួយ​ថា៖ “សម្រាប់​ការ​ចូលរួម​ជាមួយ Manchester United យើង​នឹង​រងចាំ​មើល។ ខ្ញុំ​កាន់​តែ​ចាស់​ទៅៗ ខ្ញុំ​មាន​អាយុ​ជិត 30 ឆ្នាំ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ចាំ​មើល​ដោយ​ក្ដី​សង្ឃឹម”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២