បាល់ទាត់អន្តរជាតិ
Pape Sarr ត្រៀមបន្តកុងត្រាថ្មីរយៈវែងជាមួយ Tottenham Hotspur
ខ្សែបម្រើ Pape Sarr របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងយល់ព្រមលើលក្ខខណ្ឌនៃការបន្តកុងត្រាថ្មីរយៈពេលជាច្រើនឆ្នាំបន្ថែមទៀតជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួន។ កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ មានទម្រង់លេងដ៏លេចធ្លោរជាមួយក្លឹប Metz មុនពេលចុះហត្ថលេខាផ្ទេរមក Tottenham Hotspur នៅរដូវក្តៅឆ្នាំ 2021។
ទោះជាយ៉ាងណា ខ្សែបម្រើរូបនេះបានចំណាយពេលពេញមួយរដូវកាល 2021-2022 ដោយខ្ចីជើងជាមួយក្លឹប Les Grenats បន្ទាប់ពីគាត់មិនស្ថិតក្នុងការប្រើប្រាស់របស់លោក Antonio Conte។ អតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានប្រើប្រាស់ Pape Sarr ជាជម្រើសបន្ទាប់ពី Pierre-Emile Hojbjerg, Oliver Skipp និង Rodrigo Bentancur ផងដែរ។
ផ្ទុយមកវិញ ពន្លឺនៃអាជីពបាល់ទាត់របស់កីឡាករវ័យ 21 ឆ្នាំរូបនេះ បានចាប់ផ្ដើមល្អប្រសើរឡើងវិញ បន្ទាប់ពីការចូលមកដឹកនាំរបស់លោក Ange Postecoglou។ នៅរដូវកាលនេះគាត់បានបង្ហាញខ្លួនសរុប 21 ប្រកួត ខណៈដែលក្លឹបមាន់ខ្នាយមាសកំពុងត្រៀមផ្ដល់ជូនកុងត្រាថ្មីដល់គាត់ដែលមានសុពលភាពរហូតដល់រដូវកាលឆ្នាំ 2029-2030។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!