Connect with us

បាល់ទាត់អន្តរជាតិ

Dembele ប្រាប់​ថា គាត់​ស្រឡាញ់ Barcelona ដោយ​សារ​កីឡាករ 2 រូប

Published

on

ថ្ងៃ​នេះ​យើង​នឹង​រំលឹក​រឿង​ចាស់​មួយ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Ousmane Dembele ទម្លាយ​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ស្រឡាញ់​ក្លឹប Barcelona។ យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​រូប​នេះ​បាន​ផ្ទេរ​មក Barcelona ក្នុង​ឆ្នាំ 2017 បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប Borussia Dortmund។

ដោយ​ឡែក Dembele បាន​លេង​ជាមួយ Messi អស់​រយៈពេល 4 រដូវកាល មុន​ពេល​កីឡាករ​អាហ្សង់ទីន​ចាកចេញ​ទៅ PSG។ ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ ធ្លាប់​បាន​ពោលសរសើរ​ពី​ទឹកដី​ចិត្ត និង​ការ​ជួយ​ជ្រោមជ្រែង​គាត់​ពី​សំណាក់ Lionel Messi ផង​ដែរ ហើយ​បាន​អះអាង​ថា Messi គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​គ្រប់គ្នា​ចង់​លេង​ជាមួយ​ថែម​ទៀត​ផង។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ប៉ុន្មាន​ឆ្មាំ​មុន Dembele បាន​និយាយ​ថា៖ “Messi ជាកីឡាករ​ពិសេស​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់ Barcelona រួម​ជាមួយ Iniesta។ ខ្ញុំ​បាន​ចំណាយ​ពេល 4 ឆ្នាំ​ដ៏​អស្ចារ្យ​ជា​មួយ​គាត់។ គាត់​ជា​មនុស្ស​ធម្មតា​ម្នាក់ នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ គាត់​ជួយ​កីឡាករ​ក្មេងៗ។ គាត់​ពិត​ជា​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ច្រើន​ណាស់”។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២