បាល់ទាត់អន្តរជាតិ
មុនព្រមផ្ទេរទៅចូលរួមជាមួយ Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe ទាមទារចង់បានប្រាក់ខែច្រើនជាងគេ ប្រចាំក្លឹប
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បានធ្វើការទាមទារប្រាក់ពលកម្មដែលខ្លួនចង់បានទៅកាន់ Real Madrid (នេះបើតាមការរាយការណ៍របស់ The Athletic)។ គេបានដឹងថា ខ្សែប្រយុទ្ធរូបនេះចង់ទទួលបានខែគុណនឹង 2 ដង នៃប្រាក់ខែខ្ពស់បំផុតរបស់កីឡាករ Real Madrid។
យ៉ាងណាមិញ កីឡាករបច្ចុប្បន្នដែលមានប្រាក់ពលកម្មខ្ពស់បំផុតរបស់ Real Madrid ទទួលបានចន្លោះពី 17 ទៅ 20 លានអឺរ៉ូ។ ដូច្នេះហើយអ្វីដែល Kylian Mbappe ចង់បាននោះគឺប្រហែលជា 40 លានអឺរ៉ូ ក្នុងមួយឆ្នាំ ដោយធ្វើឲ្យគាត់ក្លាយជាកីឡាករមានប្រាក់ពលកម្មច្រើនជាងកីឡាករផ្សេងៗទៀតរបស់ក្លឹប។
គ្មានការសង្ស័យឡើយដែល Mbappe ត្រៀមចិត្តរួចជាស្រេចក្នុងការចូលរួមជាមួយក្លឹប Real Madrid ខណៈដែលគេក៏ដឹងផងដែរថា ខ្សែប្រយុទ្ធ Vinicius Jr តែងតែផ្ញើសារទៅកាន់កីឡាករសញ្ជាតិបារាំងរូបនេះជារឿយៗ ដើម្បីចង់ឲ្យគាត់ផ្ទេរមកទឹកដីអេស្ប៉ាញកាន់តែឆាប់។
ប្រភព: Telecomasia