បាល់ទាត់អន្តរជាតិ
Barcelona ចង់បានខ្សែបម្រើតម្លៃ 20 លានអឺរ៉ូរបស់ក្លឹប Girona
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងមានសង្ឃឹមខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Aleix Garcia របស់ Girona ក្នុងតម្លៃផ្ទេរ 12 លានអឺរ៉ូ (10.4 លានផោន)។ ដោយឡែក Xavi ដែលជាគ្រូបង្វឹករបស់ Barcelona គឺជាអ្នកកោតសរសើរ និងពេញចិត្តសមត្ថភាពរបស់ Aleix Garcia ជាខ្លាំង។
យ៉ាងណាមិញ កាលពីខែមុន Xavi ក៏ធ្លាប់បាននិយាយដែរថា កីឡាករវ័យ 26 ឆ្នាំរូបនេះមានសមត្ថភាពបច្ចេកទេស និងកម្រិតនៃការលេង អាចសម្របខ្លួនបានជាមួយក្រុមរបស់ខ្លួន។ Aleix Garcia ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរទៅ Camp Nou កាលពីខែមុន ស្របពេលដែលកីឡាករឆ្នើមរូបនេះ ក៏មានបំណងចង់លេងឲ្យ Barcelona នាពេលវេលាណាមួយផងដែរ។
អតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Manchester City រូបនេះ បានស៊ុតបញ្ចូលទី 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការប្រកួតក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញសរុប 18 ប្រកួត នៅក្នុងរដូវកាលនេះ។
Garcia នៅសល់កុងត្រាជាង 2 ឆ្នាំទៀតជាមួយ Girona ដែលធ្វើឲ្យគាត់ត្រូវបានគេគិតថា មានតម្លៃខ្លួនប្រហែល 20 លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Barcelona នឹងអាចចរចាតម្លៃផ្ទេរគាត់ក្នុងតម្លៃត្រឹមតែ 12 លានអឺរ៉ូ (10.4 លានផោន) ប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!