Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចង់​បាន​ខ្សែបម្រើ​តម្លៃ 20 លានអឺរ៉ូ​របស់​ក្លឹប Girona

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​សង្ឃឹម​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Aleix Garcia របស់ Girona ក្នុង​តម្លៃ​ផ្ទេរ 12 លានអឺរ៉ូ (10.4 លានផោន)។ ដោយ​ឡែក​ Xavi ដែល​ជា​គ្រូបង្វឹក​របស់ Barcelona គឺ​ជា​អ្នក​កោតសរសើរ និង​ពេញ​ចិត្ត​សមត្ថភាព​របស់ Aleix Garcia ជា​ខ្លាំង។

យ៉ាង​ណា​មិញ កាល​ពី​ខែមុន Xavi ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​មាន​សមត្ថភាព​បច្ចេកទេស និង​កម្រិត​​នៃ​ការ​លេង អាច​សម្រប​ខ្លួន​បាន​ជាមួយ​ក្រុម​របស់​ខ្លួន។ Aleix Garcia ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ផ្ទេរ​ទៅ Camp Nou កាល​ពី​ខែមុន ស្រប​ពេល​ដែល​កីឡាករ​ឆ្នើម​រូប​នេះ ក៏​មាន​បំណង​ចង់​លេង​ឲ្យ Barcelona នា​ពេល​វេលា​ណា​មួយ​ផង​ដែរ។

អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Manchester City រូប​នេះ បាន​ស៊ុត​បញ្ចូលទី 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌកំពូល​របស់​អេស្ប៉ាញ​សរុប 18 ប្រកួត នៅ​ក្នុង​រដូវកាលនេះ។

Garcia នៅ​សល់​កុងត្រា​ជាង 2 ឆ្នាំទៀត​ជាមួយ Girona ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​គេ​គិត​ថា មាន​តម្លៃ​ខ្លួន​ប្រហែល 20 លានអឺរ៉ូ។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ យោងតាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា Barcelona នឹង​អាច​ចរចា​តម្លៃ​ផ្ទេរ​គាត់​ក្នុង​តម្លៃ​ត្រឹមតែ 12 លានអឺរ៉ូ (10.4 លានផោន) ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២