បាល់ទាត់អន្តរជាតិ
Man United កំណត់គោលដៅលើខ្សែការពារមួយរូបរបស់ក្លឹប Atalanta ដើម្បីមកជំនួស Varane
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញាសំខាន់របស់ខ្លួនលើខ្សែការពាររបស់ក្លឹប Atalanta BC គឺកីឡាករ Giorgio Scalvini ដើម្បីក្លាយជាអ្នកជំនួសតំណែងរបស់ Raphael Varane។ យ៉ាងណាមិញ Varane ត្រូវបានគេសន្មត់ថា នឹងចាកចេញពី Old Trafford មុនពេល រឺក្រោយកុងត្រារបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2024។
កីឡាករសញ្ជាតិបារាំងវ័យ 30 ឆ្នាំរូបនេះ បានលេងក្នុងតំណែងជាកីឡាករសំខាន់ ក្រោមការដឹកនាំរបស់លោក Erik ten Hag កាលពីរដូវកាលមុន ប៉ុន្តែនៅរដូវកាលនេះ គាត់បានបង្ហាញខ្លួនជាជម្រើសដំបូងត្រឹមតែ 11 ប្រកួតប៉ុណ្ណោះ។
ខណៈពេលដែល Lisandro Martinez នៅតែអវត្តមានដោយសាររបួស Varane បានស្ថិតនៅជម្រើសក្រោយ Harry Maguire, Victor Lindelof និង Jonny Evans ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា គាត់នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យោងតាមសារព័ត៌មានអ៊ីតាលី Tuttosport បានអះអាងថា Varane នឹងចាកចេញពី Old Trafford ក្នុងពេលឆាប់ៗខាងមុខ ហើយពេលនេះក្លឹបបិសាចក្រហម Manchester United បានកំណត់គោលដៅលើខ្សែការពារឆ្នើមរបស់ក្លឹប Atalanta គឺខ្សែការពារកណ្ដាល Giorgio Scalvini ដែលបច្ចុប្បន្នអាចមានតម្លៃខ្លួនប្រហែល 40 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី