បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Real Madrid ចង់ចុះហត្ថលេខាទាំង Mbappe និង Haaland
យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើ Onefootball បានអះអាងថា ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម 2 រូបគឺទាំង Kylian Mbappe និង Erling Haaland ដែលនេះជាគម្រោងដែលក្លឹបយក្សអេស្ប៉ាញមួយនេះចង់ធ្វើសម្រាប់ពេលវេលានាពេលអនាគត អាចនឹងសម្រាប់ឆ្នាំ 2024 រឺប៉ុន្មានឆ្នាំទៅមុខទៀត។
យ៉ាងណាមិញ សម្រាប់កុងត្រាបច្ចុប្បន្នរបស់ Mbappe ជាមួយ PSG នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ដែលមានន័យថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អាចចាកចេញទៅចូលរួមជាមួយក្លឹបផ្សេងទៀតបាន។ ក្លឹប Real Madrid ចង់នាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះ ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន គឺនៅពាក់កណ្តាលរដូវកាល នាខែមករាដើមឆ្នាំនេះ។
សម្រាប់ Haaland កាលពីមុនក្លឹប Real Madrid បានចាត់ទុកជាជម្រើសទី 2 ក្នុងករណីដែលកីឡាករសញ្ជាតិបារាំងបដិសេធ។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ Perez គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមទាំង 2 ក្នុងពេលតែមួយ ខណៈដែល Mbappe មិនមែនជាខ្សែប្រយុទ្ធកណ្ដាលចំតួនោះទេ ដូច្នេះពួកគេអាចលេងជាមួយគ្នាបាន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!