Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ត្រៀម​សម្រេច​បាន​នូវ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្ដាល​របស់​ក្លឹប Genoa

Published

on

យោងតាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur និង​ក្លឹប Genoa បាន​ធ្វើ​ការ​ចរចារ​ត្រូវ​រូវ​គ្នា ដែល​គ្រោង​នឹង​ឈាន​ដល់​ចំណុច​បញ្ចប់​នៃ​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Radu Dragusin។

យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា សំណើរ​ផ្ទាល់​មាត់​ជា​លើ​​ដំបូង​ពី​ក្លឹប Tottenham Hotspur គឺ​មាន​តម្លៃ​​ប្រហែល 23 លាន​អឺរ៉ូ ខណៈ​ដែល​ក្លឹប Genoa បាន​ស្នើ​សុំ​តម្លៃ​ខ្លួន​ខ្សែការពារ​រូប​នេះ 30 លាន​អឺរ៉ូ។ ក្លឹប​ទាំង 2 នៅ​តែ​រក្សា​ការ​ទាក់ទង​ជុំ​វិញ​លទ្ធភាព​នៃ​ការ​នាំ​យក Radu Dragusin ទៅ​ទឹកដី​អង់គ្លេស ខណៈ​ដែល​គ្រូ​បង្វឹក​លោក Postecoglou គឺជា​មនុស្ស​ម្នាក់​ដែល​ពេញ​ចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​របស់​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ​ផង​ដែរ។

ខ្សែការពារ​កណ្ដាល Radu Dragusin គឺ​ជា​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​រូម៉ានី និង​ជា​អតីតយុវជន​របស់​ក្លឹប​សេះ​បង្កង់ Juventus។ គាត់​ទើប​តែ​បាន​ចាកចេញ​ពី​ក្លឹប​យក្ស Juventus កាល​ពី​ដើម​រដូវកាល​នេះ​ទេ ខណៈ​ដែល Genoa បាន​ចំណាយ​ប្រាក់​ចុះ​ហត្ថលេខា​លើ​គាត់​ប្រហែល 5 លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២