បាល់ទាត់អន្តរជាតិ
Chelsea រៀបគម្រោងជាថ្មីម្ដងទៀតដើម្បីចុះហត្ថលេខាលើ Paulo Dybala
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់អារម្មណ៍ជាថ្មីម្ដងទៀតទៅលើខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹប AS Roma។ យ៉ាងណាមិញ Chelsea បានចំណាយប្រាក់រហូតដល់ 1 ពាន់លានអឺរ៉ូទៅហើយ នៅក្នុងទីផ្សារដោះដូរកីឡាករទាំង 3 លើកចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់តោខៀវហាក់មិនមានភាពល្អប្រសើរ រឺលេចធ្លោរខ្លាំងជាងកាលពីរដូវកាលមុនប៉ុន្មានឡើយ ហើយពួកគេនៅតែត្រូវការកីឡាករចំណូលថ្មីបន្ថែមទៀតនៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ មានខ្សែប្រយុទ្ធជាច្រើនត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Stamford Bridge ដែលកីឡាករចុងក្រោយគេគឺ Paulo Dybala។
យោងតាមរបាយការណ៍ចុងក្រោយមួយពី Fichajes បានអះអាងថា ក្លឹបតោខៀវ Chelsea កំពុងក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេ សម្រាប់ការចុះហត្ថលេខាលើ Dybala នៅដើមឆ្នាំនេះ។ គេបានដឹងថា លក្ខខណ្ឌនៃតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមានប្រមាណជា 12 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or