បាល់ទាត់អន្តរជាតិ
Real Madrid អាចនឹងជួបជាមួយ Barcelona នៅវគ្គផ្ដាច់ព្រ័ត Spanish Super Cup
ក្លឹបអធិរាជស Real Madrid បានយកឈ្នះគូប្រជែងដ៏តានតឹងរបស់ខ្លួន Atletico Madrid ក្នុងលទ្ធផល 5 ទល់នឹង 3 នៅក្នុងការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ ក្នុងពានរង្វាន់ Spanish Super Cup។ យ៉ាងណា ពួកគេបានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចហើយផងដែរ ដោយរងចាំបេក្ខភាពក្រុមមួយទៀតដែលត្រូវប្រកួតនៅរំលងអាធ្រាតនេះ។
សម្រាប់បេក្ខភាពក្លឹបដែលនឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័តមួយទៀតនោះ នឹងត្រូវរងចាំមើលលទ្ធផលរវាង Barcelona និង Osasuna ដែលត្រូវប៉ះគ្នានៅម៉ោង 2:00 ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ហើយបើតាមការមើលឃើញរបស់មជ្ឈដ្ឋានបាល់ទាត់ គេហាក់ដូចជាបានដឹងមុនហើយដែរថា Barcelona ប្រហែលជាមានភាគរយខ្ពស់ក្នុងការយកឈ្នះប្រកួតនេះ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។
ប្រសិនបើ Barcelona ឡើងទៅជួប Real Madrid នោះ ការប្រកួតនឹងកាន់តែជក់ចិត្ត ខណៈដែលក្លឹបទាំង 2 គឺជាក្រុមខ្លាំងបំផុតប្រចាំទឹកដីអេស្ប៉ាញ និងជាសត្រូវនៅលើវាលស្មៅអស់ជាច្រើនទសវត្សមកហើយ។ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត Spanish Super Cup នេះដែរ ត្រូវបានគេកំណត់ពេលវេលារួចហើយ ដោយនឹងធ្វើឡើងនៅថ្ងៃទី 15 ខែមករា សប្ដាហ៍ក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់