បាល់ទាត់អន្តរជាតិ
Raphinha នឹងខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត Spanish Super Cup ទល់នឹង Real Madrid
ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Raphinha បានរងរបួសសរសៃពួរខាងឆ្វេង អំឡុងពេលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup ជាមួយ Osasuna។ ទោះជាយ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត Barcelona បានយកឈ្នះ Osasuna ក្នុងលទ្ធផល 2 ទល់នឹង 0។
គ្រាប់បាល់ 2 គ្រាប់ដែលធ្វើឲ្យ Barcelona មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនោះគឺជាការស៊ុតបញ្ចូលទីពី Robert Lewandowski និង Lamine Yamal។ ក្លឹបយក្សកាតាឡាន់ នឹងត្រូវតទល់ដណ្ដើមពានក្នុងវគ្គផ្ដាច់ព្រ័តជាមួយ Real Madrid នៅថ្ងៃទី 15 ខាងមុខនេះ។
យ៉ាងណា Barcelona នឹងបាត់បង់បេក្ខភាពសំខាន់គឺ Raphinha ដោយកីឡាករវ័យ 27 ឆ្នាំរូបនេះកំពុងរងរបួស ហើយបើតាមការប៉ាន់ស្មាន កីឡាករដែលលោក Xavi Hernandez អាចនឹងប្រើប្រាស់ជំនួសកន្លែងរបស់ Raphinha នោះ គឺប្រហែលជា Ferran Torres រឺ Lamine Yamal។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa