បាល់ទាត់អន្តរជាតិ
Xavi ថា ក្រុមរបស់ខ្លួន អាចស៊ីសងគ្នា និងមានលទ្ធភាពឈ្នះ Real Madrid នៅវគ្គផ្ដាច់ព្រ័ត Spanish Super Cup បាន!!!
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បាននិយាយថា ក្រុមរបស់គាត់អាចស៊ីសងគ្នាបាន និងអាចមានលទ្ធផលភាពយកឈ្នះទៅលើក្លឹប Real Madrid ក្នុងការប្រកួតដណ្ដើមពានវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នៅពីថ្ងៃអាទិត្យខាងមុខនេះបាន។
យ៉ាងណាមិញ Real Madrid បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនៃ Spanish Super Cup នេះបន្ទាប់ពីប្រកួតយកឈ្នះក្នុងលទ្ធផល 5-3 ទៅលើ Atletico Madrid ខណៈដែល Barcelona បានឡើងមកដល់វគ្គផ្ដាច់ព្រ័តនេះដូចគ្នា ដោយយកឈ្នះ Osasuna ក្នុងលទ្ធផល 2-0។
ស្របពេលដែលប្រកួតវគ្គផ្ដាច់ព្រ័ត ខ្សែប្រយុទ្ធសំខាន់ Raphinha បានអវត្តមានដោយសាររបួសសរសៃពួរនោះ Xavi Hernandez នៅតែជឿជាក់ថា ក្រុមរបស់គាត់អាចលេងតទល់គ្នាបាន ដោយមិនខ្លាច Real Madrid ឡើយ។ គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ “ខ្ញុំគិតទៅដល់ EL Clasico ក្នុងលីគ យើងគ្រប់គ្រងការប្រកួតភាគច្រើន។ ខ្ញុំអាចប្រៀបធៀបវាទៅនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ ខ្ញុំគិតថា យើងអាចគ្រប់គ្រងពួកគេ (Real Madrid) ហើយនឹងឈ្នះការប្រកួតនេះបាន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់