Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា ក្រុម​របស់​ខ្លួន អាច​ស៊ីសងគ្នា និង​មាន​លទ្ធភាព​ឈ្នះ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត Spanish Super Cup បាន!!!

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​និយាយ​ថា ក្រុម​របស់​គាត់​អាច​​ស៊ីសង​គ្នា​បាន និង​អាច​មាន​លទ្ធផលភាព​យក​ឈ្នះ​ទៅ​លើ​ក្លឹប Real Madrid ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​វគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នៅ​ពី​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​បាន។

យ៉ាង​ណា​មិញ Real Madrid បាន​ឡើង​មក​កាន់​វគ្គផ្តាច់ព្រ័ត្រ​នៃ Spanish Super Cup នេះ​បន្ទាប់​ពី​ប្រកួត​យក​ឈ្នះ​ក្នុង​លទ្ធផល 5-3 ទៅ​លើ Atletico Madrid ខណៈ​ដែល Barcelona បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត​នេះ​ដូច​គ្នា ដោយ​យក​ឈ្នះ Osasuna ក្នុង​លទ្ធផល 2-0។

ស្រប​ពេល​ដែល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត ខ្សែប្រយុទ្ធ​សំខាន់ Raphinha បាន​អវត្តមាន​ដោយ​សារ​របួស​សរសៃ​ពួរ​នោះ Xavi Hernandez នៅ​តែ​ជឿជាក់​ថា ក្រុម​របស់​គាត់​អាច​លេង​តទល់​គ្នា​បាន ដោយ​មិន​ខ្លាច Real Madrid ឡើយ។ គ្រូ​បង្វឹក​សញ្ចាតិ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ទៅ​ដល់ EL Clasico ក្នុង​លីគ យើង​​គ្រប់​គ្រង​ការ​ប្រកួត​ភាគ​ច្រើន​។ ខ្ញុំ​អាច​ប្រៀបធៀប​វា​ទៅ​នឹង​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​កាល​ពី​រដូវកាល​មុន។ ខ្ញុំ​​គិត​​ថា​ យើង​អាច​គ្រប់​គ្រង​ពួក​គេ (Real Madrid) ហើយ​នឹង​​ឈ្នះ​ការ​ប្រកួត​នេះ​បាន”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២