បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Man City ប្រកាសពីការចុះហត្ថលេខាលើ Claudio Echeverri
ក្លឹបមេឃខៀវ Manchester City ថ្ងៃនេះបានប្រកាសបញ្ជាក់ពីការចុះហត្ថលេខារបស់ពួកគេលើ Claudio Echeverri ពីក្លឹប River Plate។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាតារាឆ្នើមមួយរូបនាពេលអនាគត ស្របពេលដែលក្លឹបធំៗជាច្រើនសុទ្ធតែចង់បានគាត់ផងដែរ។
ទោះជាយ៉ាងណាជាចុងក្រោយ Claudio Echeverri បានសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Premier League ដោយចូលរួមជាមួយក្លឹបម្ចាស់ជើងឯក Man City។ កីឡាករវ័យ 18 ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល 4 ឆ្នាំកន្លះ ដែលមានសុពលភាពដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2027-2028។
គេបានដឹងថា ក្លឹបមេឃខៀវ Manchester City បានចំណាយប្រាក់ប្រហែលជា 12.5 លានផោន សម្រាប់តម្លៃខ្លួនដែលពួកគេទិញយក Claudio Echeverri។ គួររំលឹកផងដែរថា កីឡាករវ័យក្មេងរបស់អាហ្សង់ទីនរូបនេះចាប់ផ្ដើមគេចាប់អារម្មណ៍ខ្លាំងនៅពេលគាត់លេងឲ្យក្រុមជម្រើសជាតិអាយុក្រោម 17 ឆ្នាំកាលពីឆ្នាំមុន ដោយក្នុងព្រឹត្តិការណ៍នោះគាត់បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និង Assist 3 ដង ក្នុងការបង្ហាញខ្លួន 8 ប្រកួត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!