បាល់ទាត់អន្តរជាតិ
Atletico Madrid ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ក្រោយខកខានអស់រយៈពេល 7 ឆ្នាំ
ក្លឹប Atletico Madrid កំពុងឈានជើងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey បន្ទាប់ពីពួកគេបានខកខានឡើងមកដល់វគ្គនេះអស់រយៈពេល 7 ឆ្នាំមកហើយ។ គ្រាប់បាល់ 1 គ្រាប់របស់ Memphis Depay ដែលបានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី 2 (នាទីទី 79) បានធ្វើឲ្យពួកគេយកឈ្នះ Sevilla និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឡើងទៅជុំបន្ទាប់។
យ៉ាងណាមិញ Atletico Madrid បានខកខានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃក្របខណ្ឌ Copa del Rey នេះ ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ។ ដោយឡែកសម្រាប់វគ្គ 4 ក្រុមចុងក្រោយនេះដែរ ពួកគេនឹងត្រូវប៉ះ Athletic Bilbao ដែលទើបនឹងបានទម្លាក់ Barcelona។
ក្រុមទាំង 4 ដែលឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះមាន៖ Atletico Madrid, Athletic Bilbao, Mallorca និង Real Sociedad។ ការប្រកួតវគ្គ 4 ក្រុមចុងក្រោយនឹងធ្វើឡើង 2 ដង (ការប្រកួតជើងទី 1 និងទី 2) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 06 ខែកុម្ភៈ និងថ្ងៃទី 28 ខែកុម្ភៈ ខាងមុខនេះ។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or