បាល់ទាត់អន្តរជាតិ
Bilbao ឡើងវគ្គផ្ដាច់ព្រ័ត Copa del Rey ក្រោយលុត Atletico Madrid 3-0 (មានវីដេអូ)
ក្លឹប Athletic Bilbao បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey។ យ៉ាងណាមិញ Athletic Bilbao បានឡើងមកដល់វគ្គផ្ដាច់ព្រ័តនេះ បន្ទាប់ពីពួកគេបានលុត Atletico Madrid ដោយលទ្ធផលសរុបទាំង 2 ជើង 4-0 ខណៈដែលប្រកួតជើងទី 1 ពួកគេបានឈ្នះ 1-0 និងជើងទី 2 ដោយលទ្ធផល 3-0។
ដោយឡែកសម្រាប់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ Copa del Rey នឹងធ្វើឡើងនៅថ្ងៃទី 6 ខែមេសា ហើយក្លឹប Athletic Bilbao និងត្រូវប៉ះជាមួយ Mallorca។ សម្រាប់គ្រាប់បាល់ 3 គ្រាប់នៅក្នុងការប្រកួតជើងទី 2 របស់ Athletic Bilbao នេះដែរ ជាការស៊ុតបញ្ចូលទីពី Inaki Williams, Nico Williams និង Gorka Guruzeta។
គេបានសម្លឹងមើលឃើញថា Athletic Bilbao ដែលដឹកនាំដោយលោក Ernesto Valverde នឹងមានភាគរយខ្ពស់ក្នុងការឈ្នះពាន Copa del Rey ឆ្នាំនេះ ស្របពេលដែលពួកគេបានឆ្លងផុតឧបសគ្គដ៏លំបាកៗជាច្រើន ពិសេសពួកគេបានយកឈ្នះ Barcelona នៅវគ្គ 8 ក្រុមចុងក្រោយ និង Atletico Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត កាលពីរំលងអាធ្រាតយប់មិញនេះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole