Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid ឡើង​មក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey ក្រោយ​ខក​ខាន​អស់​រយៈពេល 7 ឆ្នាំ

Published

on

ក្លឹប Atletico Madrid កំពុង​ឈាន​ជើង​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Copa del Rey បន្ទាប់​ពី​ពួក​គេ​បាន​ខកខាន​ឡើង​មក​ដល់​វគ្គ​នេះ​អស់​រយៈពេល 7 ឆ្នាំ​មក​ហើយ។ គ្រាប់​បាល់ 1 គ្រាប់​របស់ Memphis Depay ដែល​បាន​ស៊ុតបាល់​បញ្ចូលទី​ក្នុង​តង់​ទី 2 (នាទីទី 79) បាន​ធ្វើ​ឲ្យ​ពួក​គេ​យក​ឈ្នះ Sevilla និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ទាប់។

យ៉ាង​ណា​មិញ Atletico Madrid បាន​ខក​ខាន​ឡើង​មក​ដល់​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​​នៃ​ក្របខណ្ឌ Copa del Rey នេះ ចាប់​តាំង​ពី​ឆ្នាំ 2017 មក​ម្ល៉េះ។ ដោយ​ឡែក​សម្រាប់​វគ្គ 4 ក្រុម​ចុង​ក្រោយ​នេះ​ដែរ ពួក​គេ​នឹង​ត្រូវ​ប៉ះ Athletic Bilbao ដែល​ទើប​នឹង​បាន​ទម្លាក់ Barcelona។

ក្រុម​ទាំង 4 ដែល​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត​នេះ​មាន៖ Atletico Madrid, Athletic Bilbao, Mallorca និង Real Sociedad។ ការ​​ប្រកួត​វគ្គ 4 ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង 2 ដង (ការ​ប្រកួត​ជើង​ទី 1 និង​ទី 2) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី 06 ខែ​កុម្ភៈ និង​ថ្ងៃ​ទី 28 ខែ​កុម្ភៈ ខាង​មុខ​នេះ។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២