បាល់ទាត់អន្តរជាតិ
Man City ឈានដល់កិច្ចព្រមព្រៀងនាំយក Savio ទៅទឹកដីអង់គ្លេស នាចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ពេលនេះបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយហើយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Savio ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Girona។ យ៉ាងណាមិញ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះជាកីឡាករជាកីឡាករដែលស្ថិតក្រោមកុងត្រា រឺជាកម្មសិទ្ធិរបស់ក្លឹប Troyes ជាក្លឹបលេងនៅ Ligue 2 របស់បារាំង។
បន្ទាប់ពីចូលរួមជាមួយ Girona ក្នុងលក្ខខណ្ឌខ្ចីជើងពី Troyes កាលពីដើមរដូវកាលនេះ Savio បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យក្លាយជាកីឡាករដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមកីឡាករដ៏លេចធ្លោរមួយចំនួនទៀត នៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់អេស្ប៉ាញ (La Liga)។
ខ្សែប្រយុទ្ធស្លាប Savio បានបង្ហាញខ្លួននៅក្នុងការប្រកួតលីគចំនួន 22 ប្រកួត ក្នុងចំណោម 23 ប្រកួតរបស់ Girona ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។ ទន្ទឹមនឹងនេះដែរ កុងត្រារបស់គាត់ជាមួយក្លឹប Troyes នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។
យ៉ាងណាស្របពេលជាមួយនឹងទម្រង់លេងដ៏លេចធ្លោររបស់កីឡាករវ័យ 19 ឆ្នាំរូបនេះ យោងតាមអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀង ជាមួយក្លឹបបារាំង Troyes ហើយ ដើម្បីចុះហត្ថលេខាទិញផ្ដាច់កុងត្រាលើ Savio នៅរដូវក្ដៅខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ23 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ