Connect with us

បាល់ទាត់អន្តរជាតិ

Man City ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក Savio ទៅ​ទឹកដី​អង់គ្លេស នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា ពេល​នេះ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ចុង​ក្រោយ​ហើយ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Savio ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប Girona។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ជា​កីឡាករ​ជា​កីឡាករ​ដែល​ស្ថិត​ក្រោម​កុងត្រា រឺ​ជា​កម្ម​សិទ្ធិ​របស់​ក្លឹប Troyes ជា​ក្លឹប​លេង​នៅ Ligue 2 របស់​បារាំង។

បន្ទាប់​ពី​ចូល​រួម​ជាមួយ Girona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Troyes កាល​ពី​ដើម​រដូវកាល​នេះ Savio បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន ឲ្យ​ក្លាយ​ជា​កីឡាករ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​ចំណោម​កីឡាករ​ដ៏​លេច​ធ្លោរ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​អេស្ប៉ាញ (La Liga)។

ខ្សែប្រយុទ្ធ​ស្លាប Savio បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​លីគ​ចំនួន 22 ប្រកួត ក្នុង​ចំណោម 23 ប្រកួត​របស់ Girona ដោយ​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង។ ទន្ទឹម​នឹង​នេះ​ដែរ កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប Troyes នៅ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2027។

យ៉ាង​ណា​ស្រប​ពេល​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​របស់​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ យោង​តាម​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស Manchester City បាន​យល់​ព្រមលើ​កិច្ច​ព្រមព្រៀង ជា​មួយ​ក្លឹប​បារាំង Troyes ហើយ ដើម្បី​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​លើ Savio នៅ​រដូវក្ដៅ​ខាង​មុខ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២