បាល់ទាត់អន្តរជាតិ
Enzo Fernandez កំពុងបើកចិត្តចង់ចាកចេញពីតោខៀវ Chelsea
ខ្សែបម្រើ Enzo Fernandez របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងមានគំនិតចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន នៅអំឡុងពេលរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ តោខៀវកំពុងមានទម្រង់លេងធ្លាក់ចុះជាខ្លាំង ខណៈដែល 2 ប្រកួតចុងក្រោយ ពួកគេបានបរាជ័យយ៉ាងធ្ងន់ករជាមួយ Liverpool និង Wolverhampton។
នៅពេលនេះតោខៀវ Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ 11 ក្នុងតារាង Premier League។ នៅរំលងអាធ្រាតនេះពួកគេត្រូវប្រឈមមុខនឹងក្រុមខ្លាំង Aston Villa ដែលជាការប្រកួតក្របខណ្ឌ FA Cup។ ដោយឡែកសម្រាប់ Enzo Fernandez សព្វថ្ងៃនេះគឺជាខ្សែបម្រើដ៏សំខាន់របស់តោខៀវ ប៉ុន្តែសមត្ថភាពរបស់គាត់ហាក់មិនសមតាមការរំពឹងទុក នៃតម្លៃដែលក្លឹបបានចំណាយទៅលើគាត់រហូតដល់ 107 លានផោនឡើយ។
ឆ្នាំដំបូងរបស់ Fernandez នៅ Stamford Bridge គាត់បានរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists 3 ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 38 ប្រកួត នៅលីគកំពូល Premier League។ ខ្សែបម្រើរូបនេះ ក៏ហាក់ដូចជាមិនសប្បាយចិត្តផងដែរ ជាមួយនឹងស្ថានភាពរបស់ខ្លួនជាមួយតោខៀវ។
កុងត្រារបស់ Enzo Fernandez ជាមួយ Chelsea មានសុពលភាពរហូតដល់ឆ្នាំ 2031។ ទោះជាយ៉ាងណា យោងតាម FootballTransfers បានឲ្យដឹងថា Fernandez ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយអ្នកតំណាងរបស់គាត់កំពុងស្វែងរកឱកាសដើម្បីឲ្យគាត់អាចផ្ទេរចេញពី Chelsea បាននៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa