បាល់ទាត់អន្តរជាតិ
Arsenal ដាក់តម្លៃលក់ខ្សែបម្រើ Thomas Partey
ក្លឹបកាំភ្លើងធំ Arsenal ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានកំណត់តម្លៃលក់សម្រាប់ខ្សែបម្រើ Thomas Partey រួចហើយ នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Mikel Arteta ដោយផ្ទេរពីក្លឹបអេស្ប៉ាញ Atletico Madrid ក្នុងខែតុលា ឆ្នាំ 2020 ជាមួយនឹងតម្លៃខ្លួន 45 លានផោន។
គិតចាប់តាំងពីពេលនោះមក Thomas Partey បានបង្ហាញខ្លួនសរុបចំនួន 104 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ Arsenal។ ខ្សែបម្រើសញ្ជាតិហ្គាណារូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏សំខាន់របស់កាំភ្លើងធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងរបស់គាត់នៅ Emirates ហើយគាត់ គឺជាផ្នែកមួយដែលជួយឲ្យ Arsenal មានកៅអីលេង UEFA Champions League ដោយទទួលបានចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League កាលពីរដូវកាលមុន។
ទោះជាយ៉ាងណា នៅរដូវកាលនេះ Thomas Partey មានរបួសជាច្រើន បូកផ្សំទាំងវត្តមានរបស់ខ្សែបម្រើចំណូលថ្មី Declan Rice ធ្វើឲ្យគាត់បាត់បង់ឱកាសលេង រួមទាំងលែងជាផ្នែកសំខាន់របស់ក្រុមទៀតហើយ។ គេបានដឹងថា Arsenal មានការខកចិត្តជាមួយនឹងបញ្ហារបួសរបស់ខ្សែបម្រើរូបនេះ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលក់គាត់ចេញនារដូវក្តៅនេះ។ យោងតាម Fichajes បានឲ្យដឹងថា Arsenal នឹងសុខចិត្តលក់ Partey ក្នុងតម្លៃត្រឹមតែ 15 លានអឺរ៉ូ (12.8 លានផោន) ប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ