បាល់ទាត់អន្តរជាតិ
Barcelona នឹងព្យាយាមចុះហត្ថលេខាលើ Onana នៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នៅតែចាប់អារម្មណ៍លើខ្សែបម្រើ Amadou Onana របស់ក្លឹប Everton ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមួយនេះ បានជួបការលំបាកក្នុងការបំពេញតាមតម្រូវការនៃការចង់បានពីក្លឹបបច្ចុប្បន្នរបស់គាត់។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ Everton ខណៈដែលគាត់ក៏នៅមានវ័យទើបតែ 22 ឆ្នាំផងដែរ។ ទោះជាយ៉ាងណាជាមួយនឹង Everton ដែលកំពុងស្ថិតក្នុងភាពចលាចលផ្នែកហិរញ្ញវត្ថុ ដ៏រញ៉េរញ៉ៃនោះ ពួកគេទំនងជានឹងលក់ Amadou Onana នៅរដូវក្តៅនេះ។
យោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានអះអាងថា Barcelona គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចង់ចុះហត្ថលេខាលើ Onana ប៉ុន្តែពួកគេត្រូវការទំហំទឹកប្រាក់ដ៏ធំគួរសមមួយ ទើបអាចទិញខ្សែបម្រើវ័យក្មេងរូបនេះបាន។ Everton ត្រូវបានគេជឿថា នឹងដាក់តម្លៃខ្លួន Onana រហូតដល់ 60 លានផោន ហើយបញ្ហាហិរញ្ញវត្ថុរបស់ Barcelona ទំនងជាពិបាកខ្លាំងសម្រាប់ពួកគេក្នុងចំណាយប្រាក់ដ៏ច្រើនបែបនេះ។
យ៉ាងណា ប្រសិនបើមានកីឡាករមួយចំនួនត្រូវបានលក់ចេញ ជាពិសេសដូចជា Frenkie de Jong ជាដើម នោះ Barcelona ប្រហែលជាអាចមានប្រាក់ប្រហែល 40 លានអឺរ៉ូ (34 លានផោន) ដែលជាតម្លៃអាចយកទៅចរចាជាមួយ Everton បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង