Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ Onana នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ Amadou Onana របស់​ក្លឹប Everton ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ បាន​​ជួប​ការ​លំបាក​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​នៃ​ការ​ចង់​បាន​ពី​ក្លឹប​បច្ចុប្បន្ន​របស់​គាត់។

ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់ Everton ខណៈ​ដែល​គាត់​ក៏​នៅ​មាន​វ័យ​ទើប​តែ 22 ឆ្នាំ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ជាមួយ​នឹង Everton ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល​ផ្នែក​ហិរញ្ញវត្ថុ ដ៏​រញ៉េរញ៉ៃ​នោះ ពួក​គេ​ទំនង​ជា​នឹង​លក់ Amadou Onana នៅ​រដូវក្តៅ​នេះ។

យោងតាម​សារព័ត៌មាន​អេស្ប៉ាញ Sport បាន​អះអាង​ថា Barcelona គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ដែល​ចង់​ចុះ​ហត្ថលេខា​លើ Onana ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ទំហំ​ទឹកប្រាក់​ដ៏​ធំ​គួរ​សម​មួយ ទើប​អាច​ទិញ​ខ្សែបម្រើ​វ័យ​ក្មេង​រូប​នេះ​បាន។ Everton ត្រូវ​បាន​គេ​ជឿ​ថា នឹង​ដាក់​តម្លៃ​ខ្លួន Onana រហូត​ដល់ 60 លានផោន ហើយ​បញ្ហាហិរញ្ញ​វត្ថុ​របស់ Barcelona ទំនង​ជា​ពិបាក​ខ្លាំង​សម្រាប់​ពួក​គេ​ក្នុង​ចំណាយ​ប្រាក់​ដ៏​ច្រើន​បែប​នេះ។

យ៉ាង​ណា ប្រសិន​បើ​មាន​កីឡាករ​មួយ​ចំនួនត្រូវ​បាន​លក់​ចេញ ជា​ពិសេស​ដូច​ជា Frenkie de Jong ជា​ដើម នោះ Barcelona ប្រហែល​ជា​អាច​មាន​ប្រាក់​ប្រហែល 40 លាន​អឺរ៉ូ (34 លានផោន) ដែល​ជាតម្លៃ​អាច​យក​ទៅ​ចរចា​ជាមួយ Everton បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២