បាល់ទាត់អន្តរជាតិ
Ralf Rangnick អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Barcelona នៅរដូវកាលក្រោយ
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអូទ្រីស លោក Ralf Rangnick អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona (នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Sport)។ គេបានដឹងថា ប្រធានក្លឹបកាតាឡាន់លោក Joan Laporta បានយល់ព្រមលើជម្រើសនៃការនាំយកគ្រូបង្វឹកវ័យ 65 ឆ្នាំរូបនេះមក Camp Nou រួចហើយ។
ទោះបីជាលោក Ralf Rangnick ធ្លាប់បានដឹកនាំក្លឹបបិសាចក្រហម Manchester United បណ្ដោះអាសន្នជាមួយនឹងទម្រង់លេងមិនសូវលេចធ្លោរខ្លាំងក៏ដោយ ប៉ុន្តែគាត់បានផ្ទេរទៅដឹកនាំក្រុមជម្រើសជាតិអូទ្រីសយ៉ាងល្អ ដោយជួយឲ្យពួកគេឈានដល់ជុំទី 8 នៃវគ្គជម្រុះយូរ៉ូ 2023។
មានគ្រូបង្វឹកជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរមកដឹកនាំនៅ Barcelona បន្ទាប់ពីសេចក្ដីប្រកាសនៃការចាកចេញរបស់លោក Xavi Hernandez នៅចុងបញ្ចប់នៃរដូវកាលនេះ។ សូម្បីតែគ្រូបង្វឹករបស់ក្លឹប Bayer Leverkusen គឺលោក Xabi Alonso ក៏ជាបេក្ខភាពមួយដែលត្រូវបានគេផ្សារភ្ជាប់នឹងតំណែងជាគ្រូបង្វឹកថ្មីរបស់ Barcelona ដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!