បាល់ទាត់អន្តរជាតិ
Real Madrid បញ្ជាក់ពីស្ថានភាពរបួសរបស់ Brahim Diaz
ក្លឹបអធិរាជស Real Madrid បានបញ្ជាក់ថា របួសរបស់ខ្សែបម្រើប្រយុទ្ធ Brahim Diaz ដែលបានកើតឡើងកាលពីរំលងអាធ្រាតយប់មិញនេះ ក្នុងការប្រកួតទល់នឹងក្លឹប RB Leipzig គឺមិនធ្ងន់ធ្ងរទេ បើទោះបីជាគាត់ត្រូវបានបង្ខំឲ្យប្ដូរចេញពីការប្រកួតនៅ 10 នាទីចុងក្រោយក៏ដោយ។
យ៉ាងណាមិញ Brahim Diaz បានក្លាយជាតួអង្គដ៏សំខាន់ ដោយគាត់បានស៊ុតបញ្ចូលទី 1 គ្រាប់ ក្នុងជ័យជម្នះ 1-0 របស់ក្លឹប Real Madrid។ ទោះបីជាយ៉ាងណាក៏ដោយ Real Madrid បានព្យាយាមលេងទប់ជាមួយនឹងទម្រង់ដ៏សម្រុករបស់ RB Leipzig ខណៈដែលអ្នកចាំទី Andriy Lunin របស់ពួកគេមានស្ថិតិសង្គ្រោះបាល់ស៊ុតចំគោលដៅរហូតដល់ 8 ដង ក្នុងការប្រកួតនោះ។
ដោយឡែកក្លឹបម្ចាស់ជើងឯក 14 សម័យកាល Real Madrid ហាក់មិនសូវមានសម្ពាធឡើយនៅប្រកួតជើងទី 2 ដែលប្រព្រឹត្តិទៅនៅដើមខែក្រោយ ក្នុងទឹកដីរបស់ខ្លួន។ ក្លឹបយក្សអេស្ប៉ាញ Real Madrid បច្ចុប្បន្នកំពុងមានទម្រង់លេងដ៏ល្អ ប៉ុន្តែពួកគេបានជួបប្រទះនូវវិបត្តិកីឡាកររបួសច្រើនជាងការរំពឹងទុកទៅទៀតនៅរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como