Connect with us

បាល់ទាត់អន្តរជាតិ

Ralf Rangnick អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Barcelona នៅ​រដូវកាល​ក្រោយ

Published

on

គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អូទ្រីស លោក Ralf Rangnick អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់ Sport)។ គេ​បាន​ដឹង​ថា ប្រធាន​ក្លឹប​កាតាឡាន់​លោក Joan Laporta បាន​យល់ព្រម​លើ​ជម្រើស​នៃ​ការ​នាំ​យក​គ្រូ​បង្វឹក​វ័យ 65 ឆ្នាំ​រូប​នេះមក Camp Nou រួច​ហើយ។

ទោះ​បី​ជា​លោក Ralf Rangnick ធ្លាប់​បាន​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United បណ្ដោះ​អាសន្ន​ជាមួយ​នឹង​ទម្រង់​លេង​មិន​សូវ​លេច​ធ្លោរ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​គាត់បាន​ផ្ទេរ​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​យ៉ាង​ល្អ ដោយ​ជួយ​ឲ្យ​ពួក​គេ​ឈាន​ដល់​ជុំ​ទី 8 នៃ​វគ្គ​ជម្រុះ​យូរ៉ូ 2023។

មាន​គ្រូ​បង្វឹក​ជា​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្ទេរ​មក​ដឹកនាំ​នៅ Barcelona បន្ទាប់​ពី​សេចក្ដី​ប្រកាស​នៃ​ការ​ចាកចេញ​របស់​លោក Xavi Hernandez នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ សូម្បី​តែ​គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen គឺ​លោក Xabi Alonso ក៏​ជា​បេក្ខភាព​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​នឹង​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Barcelona ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២