Connect with us

បាល់ទាត់អន្តរជាតិ

ឡានក្រុង​ដឹក​កីឡាករ​របស់​ក្លឹប Real Madrid ជួប​គ្រោះថ្នាក់​ចរាចរណ៍ មុន​ការ​ប្រកួត UCL យប់​មិញ

Published

on

ឡានក្រុង​របស់​ក្លឹប​អធិរាជស Real Madrid បាន​ជួប​ឧបទ្ទវ​ហេតុ​នៅ​លើ​ផ្លូវ​ហាយវេ ក្នុងប្រទេស​អាឡឺម៉ង់​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​វគ្គ 16 ក្រុម​ចុង​ក្រោយ​ជើង​ទី 1 នៃ​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League ទល់​នឹង RB Leipzig កាល​ពី​រំលង​អាធ្រាត​យប់​មិញ (នេះ​បើ​យោងតាម​សារព័ត៌មាន Elchiringuito បាន​ចុះ​ផ្សាយ)។

យោងតាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា ឧបទ្ទវ​ហេតុ​នោះ​បានកើត​ឡើង​ដោយ​សារ​អ្នក​​បើក​បរ​រថយន្ត​ម្នាក់ ដែល​នៅ​លើ​ដង​ផ្លូវហាយវេ​ជាមួយ​គ្នា​នោះ បាន​​ព្យាយាម​​តាម​ថត​រថយន្ត​ក្រុង​របស់​ក្លឹប Real Madrid ហើយ​ក្នុង​ខណៈ​ពេល​នោះ គេ​បាន​បាត់​បង់​ការ​បញ្ជា​​រថយន្ត​របស់​ខ្លួន។ ពេល​នោះ​គេ​ក៏​បាន​​បុក​រថយន្តក្រុង​របស់​ក្លឹប Real Madrid តែ​ម្ដង។ យ៉ាង​ណា​ហេតុការណ៍​នោះ​មិន​មាន​អ្នក​ណា​រង​របួស​ទេ​។

សូម​រំលឹក​ផង​ដែរ​ថា ថ្វី​ត្បិតតែ​ក្លឹប Real Madrid ជួប​រឿង​អកុសល​តិច​តួច​នោះ​មុន​ការ​ប្រកួត​របស់​ខ្លួន​ក៏​ដោយ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ RB Leipzig ដោយ​លទ្ធផល 1 ទល់​នឹង 0 ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ Brahim Diaz។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២