បាល់ទាត់អន្តរជាតិ
ឡានក្រុងដឹកកីឡាកររបស់ក្លឹប Real Madrid ជួបគ្រោះថ្នាក់ចរាចរណ៍ មុនការប្រកួត UCL យប់មិញ
ឡានក្រុងរបស់ក្លឹបអធិរាជស Real Madrid បានជួបឧបទ្ទវហេតុនៅលើផ្លូវហាយវេ ក្នុងប្រទេសអាឡឺម៉ង់ពេលធ្វើដំណើរទៅកាន់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយជើងទី 1 នៃការប្រកួតក្របខណ្ឌ UEFA Champions League ទល់នឹង RB Leipzig កាលពីរំលងអាធ្រាតយប់មិញ (នេះបើយោងតាមសារព័ត៌មាន Elchiringuito បានចុះផ្សាយ)។
យោងតាមប្រភពដដែលបានបន្តឲ្យដឹងថា ឧបទ្ទវហេតុនោះបានកើតឡើងដោយសារអ្នកបើកបររថយន្តម្នាក់ ដែលនៅលើដងផ្លូវហាយវេជាមួយគ្នានោះ បានព្យាយាមតាមថតរថយន្តក្រុងរបស់ក្លឹប Real Madrid ហើយក្នុងខណៈពេលនោះ គេបានបាត់បង់ការបញ្ជារថយន្តរបស់ខ្លួន។ ពេលនោះគេក៏បានបុករថយន្តក្រុងរបស់ក្លឹប Real Madrid តែម្ដង។ យ៉ាងណាហេតុការណ៍នោះមិនមានអ្នកណារងរបួសទេ។
សូមរំលឹកផងដែរថា ថ្វីត្បិតតែក្លឹប Real Madrid ជួបរឿងអកុសលតិចតួចនោះមុនការប្រកួតរបស់ខ្លួនក៏ដោយ ពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ RB Leipzig ដោយលទ្ធផល 1 ទល់នឹង 0 ដែលជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេស្ប៉ាញ Brahim Diaz។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម