បាល់ទាត់អន្តរជាតិ
បេក្ខភាពកីឡាករ 3 រូប ដែលនឹងមានឱកាសឈ្នះ Ballon d’Or សម្រាប់ឆ្នាំ 2024
យោងតាមគេហទំព័រ Goal បានចុះផ្សាយឲ្យដឹងពីស្ថិតិនៃការវាយតម្លៃកីឡាករបាល់ទាត់ ដែលមានឱកាសច្រើនបំផុត ក្នុងការឈ្នះពានរង្វាន់បុគ្គល Ballon d’Or សម្រាប់ឆ្នាំ 2024។ យ៉ាងណាមិញយើងបានដឹងហើយថា ពានរង្វាន់នេះគឺជាពានដែលកីឡាករគ្រប់រូបប្រាថ្នាចង់បាន ដោយវាកើតចេញពីសមិទ្ធិផលដែលកីឡាករបានកសាងរយៈពេលពេញមួយឆ្នាំ។
យោងតាមប្រភពដដែលបានឲ្យដឹងថា កីឡាករដែលកំពុងមានភាគរយខ្ពស់ជាងគេ ជាខ្សែបម្រើរបស់ក្លឹប Real Madrid គឺកីឡាករ Jude Bellingham ដែលមានស្ថិតិល្អនាំមុខគេ ខណៈដែលខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland ក៏ជាបេក្ខភាពស្ថិតនៅចំណាត់ថ្នាក់បន្ទាប់។
ក្នុងករណីដែល Kylian Mbappe អាចឈ្នះពានលីគ ហើយអាចនាំសមិទ្ធិផលជួយ PSG ឲ្យឈ្នះពាន រឺឡើងដល់វគ្គផ្ដាច់ព្រ័ត UEFA Champions League នោះកីឡាករសញ្ជាតិបារាំងរូបនេះ អាចមានភាគរយខ្ពស់ជាងអ្នកផ្សេងវិញ។ គួរដឹងផងដែរថា បច្ចុប្បន្នកីឡាករដែលឈ្នះ Ballon d’Or ច្រើនជាងគេគឺ តារាឆ្នើម Lionel Messi ដោយគាត់បានឈ្នះវារហូតដល់ 8 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar