បាល់ទាត់អន្តរជាតិ
Barcelona បញ្ចេញឲ្យដឹងពីតម្លៃលក់ Frenkie de Jong
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានឈានដល់ការសម្រេចចិត្តលើការដាក់តម្លៃលក់សម្រាប់ Frenkie de Jong ហើយ នៅមុនទីផ្សារដោះដូរកីឡាករដែលត្រូវបើកឡើងវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ De Jong គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ Barcelona ដោយពួកគេបានចំណាយប្រាក់ 75 លានអឺរ៉ូទិញខ្សែបម្រើរូបនេះពីក្លឹប Ajax។
De Jong បានចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ក្នុងឆ្នាំ 2019 ហើយគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុបចំនួន 206 ប្រកួតមកហើយ។ ដោយឡែកខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដល់ឆ្នាំ 2026 ប៉ុន្តែ Barcelona មិនមានចេតនាទុកគាត់ឲ្យនៅរហូតដល់ផុតកុងត្រានោះឡើយ។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona ត្រៀមចែកផ្លូវជាមួយ De Jong រួចហើយ ដោយពួកគេបានដាក់តម្លៃលក់គាត់ ក្នុងតម្លៃខ្លួន 85 លានផោន។ ស្របពេលដែលមានក្លឹបធំៗជាច្រើនបានចាប់អារម្មណ៍ និងចង់បានខ្សែបម្រើឆ្នើមរូបនេះនោះ Barcelona សង្ឃឹមថា ពួកគេនឹងអាចលក់ De Jong បានក្នុងតម្លៃដ៏ខ្ពស់នេះដោយមិនមានឧបសគ្គអ្វីឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!