បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមនាំយកខ្សែការពារស្ដាំ Julian Araujo មកវិញនៅរដូវកាលក្រោយ
កីឡាករ Julian Araujo ដែលកំពុងមានទម្រង់លេងដ៏ល្អជាមួយក្លឹប Las Palmas ប្រហែលជាអាចនឹងមានឱកាសខ្ពស់ ក្នុងការវិលត្រឡប់មក Barcelona ហើយក្លាយជាជម្រើសដំបូងវិញនៅរដូវកាលក្រោយ។ ដោយឡែក Julian Araujo បានខ្ចីជើងពី Barcelona ទៅ Las Palmas កាលពីដើមរដូវកាលនេះ។
យ៉ាងណាមិញ Marca បានរាយការណ៍ថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងពិចារណាយ៉ាងល្អិតល្អន់ ពីការនាំយក Julian Araujo មកវិញ នៅមុនយុទ្ធនាការនៃរដូវកាលថ្មី 2024-2025 ចាប់ផ្ដើម។ ខ្សែការពារសញ្ជាតិម៉ិកស៊ិកូរូបនេះ កំពុងមានភាគរយខ្ពស់ ក្នុងការវិលត្រឡប់មក Camp Nou វិញ។
Julian Araujo នឹងក្លាយជាបេក្ខភាពខ្សែការពារស្ដាំរបស់ក្លឹប ខណៈដែលរដូវកាលក្រោយ Barcelona នឹងផុតលក្ខខណ្ឌខ្ចីជើង Joao Cancelo ហើយក្លឹបកាតាឡាន់ ទំនងជាពិបាកក្នុងការទិញផ្ដាច់កុងត្រាខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះពី Man City។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង