Connect with us

បាល់ទាត់អន្តរជាតិ

Inter Miami ត្រៀម​កាត់​បន្ថយ​ប្រាក់​ខែ កីឡាករ​របស់​ខ្លួន!!!

Published

on

ក្លឹប Inter Miami របស់ MLS ជា​កន្លែង​ដែល​ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi លេង​នោះ ពេល​នេះ​ត្រូវ​ការ​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បញ្ហា​នៃ​ការ​កាត់​បន្ថយ​ប្រាក់​ពលកម្ម​របស់​កីឡាករ​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​ដែល​អាច​ខុស​ច្បាប់​នៃ​ការ​កំណត់​របស់ MLS។

កាល​ពី​រដូវ​កាល​មុន ក្លឹប​ Inter Miami ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា បាន​បរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន American League និង​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​ក្បែរ​បាតតារាង។ បច្ចុប្បន្ន​ពួក​គេ​មាន​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ៗ​ជា​ច្រើន​ដែល​ក្រៅ​ពី Messi ពេល​នេះ​មាន Luis Suarez, Sergio Busquets និង Jordi Alba ផង​ដែរ។

យ៉ាង​ណា​មិញ​ប្រាក់ខែ​​ក្នុង​មួយ​រដូវកាល​នៅ MLS គឺ​អនុញ្ញាត​ឲ្យ​ចំណាយ​ប្រហែល 5 លានដុល្លារ​ប៉ុណ្ណោះ។ ក្លឹប​អាច​នាំ​យក​ចំណូល​ពី​ការ​ឧបត្ថម្ភ​បន្ថែម រឺ​លក់​កីឡាករ​សំខាន់​ណា​ម្នាក់​របស់​ខ្លួន ដើម្បី​ជា​ការ​អនុលោមតាម​តម្រូវ​ការ​ដែល​បាន​កំណត់​ដោយ​ថ្នាក់​គ្រប់គ្រង​របស់ MLS។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២