Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​នាំ​យក​ខ្សែការពារ​ស្ដាំ Julian Araujo មក​វិញ​នៅ​រដូវកាល​ក្រោយ

Published

on

កីឡាករ Julian Araujo ដែល​កំពុង​មាន​ទម្រង់​លេង​ដ៏​ល្អ​ជាមួយ​ក្លឹប Las Palmas ប្រហែល​ជា​អាច​នឹង​មាន​ឱកាស​ខ្ពស់ ក្នុង​ការ​វិល​ត្រឡប់​មក Barcelona ហើយ​ក្លាយ​ជា​ជម្រើស​ដំបូង​វិញ​នៅ​រដូវកាល​ក្រោយ។ ដោយ​ឡែក Julian Araujo បាន​ខ្ចី​ជើង​ពី Barcelona ទៅ Las Palmas កាល​ពី​ដើម​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Marca បាន​រាយការណ៍​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ពិចារណា​យ៉ាង​ល្អិតល្អន់ ពី​ការ​នាំ​យក Julian Araujo មក​វិញ នៅ​មុន​យុទ្ធនាការ​នៃ​រដូវកាល​ថ្មី 2024-2025 ចាប់​ផ្ដើម។ ខ្សែការពារ​សញ្ជាតិ​ម៉ិកស៊ិកូ​រូប​នេះ កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​វិល​ត្រឡប់​មក Camp Nou វិញ។

Julian Araujo នឹង​ក្លាយ​ជា​បេក្ខភាព​ខ្សែការពារ​ស្ដាំ​របស់​ក្លឹប ខណៈ​ដែល​រដូវកាល​ក្រោយ Barcelona នឹង​ផុត​លក្ខខណ្ឌ​ខ្ចី​ជើង Joao Cancelo ហើយ​ក្លឹប​កាតាឡាន់ ទំនង​ជា​ពិបាក​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ពី Man City។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២