បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Barcelona អាចនឹងចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងវ័យ 29 ឆ្នាំ
ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយប្រាក់ 12 លានអឺរ៉ូកាលពីឆ្នាំ 2017 ដើម្បីចុះហត្ថលេខាលើកីឡាករមួយរូបពីក្លឹប Everton គឺខ្សែប្រយុទ្ធ Gerard Deulofeu។ ទោះជាយ៉ាងណាឥឡូវនេះ គាត់ជិតនឹងបញ្ចប់អាជីពបាល់ទាត់ហើយនៅក្នុងវ័យ 29 ឆ្នាំ ដោយសារតែរបួសជង្គង់។
កីឡាករសញ្ជាតិអេស្ប៉ាញ Gerard Deulofeu បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Udinese របស់អ៊ីតាលី តែគាត់បានរងរបួសធ្ងន់ ហើយតម្រូវឲ្យសម្រាកពីលើទីលានប្រកួតរយៈពេល 13 ខែ។ ស្របពេលជាមួយគ្នានោះ ខ្សែប្រយុទ្ធរូបនេះបានសារភាពនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Jiiantes ថា គាត់កំពុងគិតគូអំពីការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់។
Gerard Deulofeu ក៏បានសារភាពដែរថា បាល់ទាត់ជាផ្នែកមួយដែលធ្វើឲ្យជីវិតរបស់ខ្លួនស្រស់បំព្រង និងកំពុងផ្តោតលើការព្យាបាលរបួសឲ្យជាសះស្បើយ ប៉ុន្តែគាត់ក៏បើកចិត្តចំពោះជម្រើសនៃការបញ្ចប់អាជីពរបស់ខ្លួននាពេលឆាប់ៗខាងមុខដែរ។ កុងត្រាបច្ចុប្បន្នរបស់ Deulofeu ជាមួយ Udinese នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 ហើយប្រសិនបើគាត់នៅមានចិត្តចង់លេងបាល់បន្តទៀត តែមិនសូវមានសម្ពាធខ្លាំងនោះ ពួកគេអាចនឹងបញ្ចូលឈ្មោះគាត់ទៅឈុតទី 2 របស់ក្លឹប។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង