Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប Barcelona អាច​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ក្នុង​វ័យ 29 ឆ្នាំ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ចំណាយ​ប្រាក់ 12 លានអឺរ៉ូ​កាល​ពី​ឆ្នាំ 2017 ដើម្បី​ចុះ​ហត្ថលេខា​លើ​កីឡាករ​មួយ​រូប​ពី​ក្លឹប Everton គឺ​ខ្សែ​ប្រយុទ្ធ Gerard Deulofeu។ ទោះ​ជា​យ៉ាង​ណា​ឥឡូវ​នេះ គាត់​ជិត​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ហើយ​នៅ​ក្នុង​វ័យ 29 ឆ្នាំ ដោយ​សារ​តែ​របួស​ជង្គង់។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Gerard Deulofeu បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Udinese របស់​អ៊ីតាលី តែ​គាត់​បាន​​រង​របួស​ធ្ងន់ ហើយ​តម្រូវ​ឲ្យ​សម្រាក​ពី​លើ​ទីលាន​ប្រកួត​រយៈពេល 13 ខែ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ខ្សែប្រយុទ្ធ​រូប​នេះ​បាន​សារភាព​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ Jiiantes ថា គាត់​កំពុង​គិត​គូ​អំពី​ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់។

Gerard Deulofeu ក៏​បាន​សារភាព​ដែរ​ថា បាល់​ទាត់​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ស្រស់​បំព្រង និង​កំពុង​ផ្តោត​លើ​ការ​ព្យាបាល​របួស​ឲ្យ​ជា​សះស្បើយ ប៉ុន្តែ​គាត់​ក៏​បើក​ចិត្ត​ចំពោះ​ជម្រើស​នៃ​ការ​បញ្ចប់​អាជីព​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដែរ។ កុងត្រា​បច្ចុប្បន្ន​របស់ Deulofeu ជា​មួយ Udinese នៅ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 ហើយ​ប្រសិន​បើ​គាត់​នៅ​មាន​ចិត្ត​ចង់​លេង​បាល់​បន្ត​ទៀត តែ​មិន​សូវមាន​សម្ពាធ​ខ្លាំង​នោះ ពួក​គេ​អាច​នឹង​បញ្ចូល​ឈ្មោះ​គាត់​ទៅ​ឈុត​ទី 2 របស់​ក្លឹប។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២