Connect with us

បាល់ទាត់អន្តរជាតិ

Xavi កំពុង​រក​មុខ​អ្នក​ដែល​ធ្វើ​ឲ្យ​បែកធ្លាយ​ពត៌មាន​របស់​ក្លឹប​ទៅ​ដល់​អ្នក​កាសែត

Published

on

គ្រូបង្វឹករបស់​ក្លឹប Barcelona លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​អ្នក​ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ព័ត៌មាន​ឯកជន​របស់​ក្លឹប​ ទៅ​ដល់​អ្នកសារព័ត៌មាន ដែល​ទាក់​ទង​នឹង​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ El Chiringuito)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ កំពុង​ពិនិត្យមើល​ទៅ​លើ​ប្រវត្តិ​​នៃ​កម្មវិធី​ផ្ញើសារ​មួយ​ដែល​បុគ្គលិក​របស់​ក្លឹប​បាន​ប្រើប្រាស់ ដើម្បី​មើល​ថា តើ​នរណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​កាសែត ខណៈ​ដែល​​ព័ត៌មាន​ដែល​បាន​លេច​ធ្លាយ​ចេញ​ពី​ក្លឹប​ទៅ​នោះ គឺ​ជា​ព័ត៌មាន​ពិត។

លើស​ពី​នេះ​ទៀត Xavi Hernandez ផ្ទាល់​ក៏​បាន​ខល​ទូរស័ព្ទ​ទៅ​កាន់​អ្នកកាសែត ហើយ​សួរ​ពួក​គេ​អំពី​ប្រភព​ពត៌មាន​ដែល​ទទួល​បាន​ទាំង​នោះ។ យ៉ាង​ណា​គេ​បាន​ដឹង​ថា គ្មាន​តម្រុយ​ណា​មួយ​ជាក់លាក់ ដែល​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា នរណា​ជា​អ្នក​ធ្វើ​ឲ្យ​បែកធ្លាយ​រឿង​សម្ងាត់​របស់​ក្លឹប​នៅ​ឡើយ​ទេ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២