បាល់ទាត់អន្តរជាតិ
Xavi កំពុងរកមុខអ្នកដែលធ្វើឲ្យបែកធ្លាយពត៌មានរបស់ក្លឹបទៅដល់អ្នកកាសែត
គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកអ្នកដែលធ្វើឲ្យលេចធ្លាយព័ត៌មានឯកជនរបស់ក្លឹប ទៅដល់អ្នកសារព័ត៌មាន ដែលទាក់ទងនឹងកិច្ចការមួយចំនួននៅក្នុងក្រុម (នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ El Chiringuito)។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងពិនិត្យមើលទៅលើប្រវត្តិនៃកម្មវិធីផ្ញើសារមួយដែលបុគ្គលិករបស់ក្លឹបបានប្រើប្រាស់ ដើម្បីមើលថា តើនរណាដែលមានទំនាក់ទំនងជាមួយអ្នកកាសែត ខណៈដែលព័ត៌មានដែលបានលេចធ្លាយចេញពីក្លឹបទៅនោះ គឺជាព័ត៌មានពិត។
លើសពីនេះទៀត Xavi Hernandez ផ្ទាល់ក៏បានខលទូរស័ព្ទទៅកាន់អ្នកកាសែត ហើយសួរពួកគេអំពីប្រភពពត៌មានដែលទទួលបានទាំងនោះ។ យ៉ាងណាគេបានដឹងថា គ្មានតម្រុយណាមួយជាក់លាក់ ដែលអាចកំណត់អត្តសញ្ញាណបានថា នរណាជាអ្នកធ្វើឲ្យបែកធ្លាយរឿងសម្ងាត់របស់ក្លឹបនៅឡើយទេ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or