Connect with us

បាល់ទាត់អន្តរជាតិ

Luka Modric ប្ដេជ្ញា​ចិត្ត​ប្រកប​អាជីព​បាល់ទាត់​រហូត​ដល់ World Cup 2026

Published

on

ខ្សែបម្រើ Luka Modric របស់​ក្លឹប​អធិរាជ​ស Real Madrid អាច​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​រដូវក្តៅ​ខាងមុខ​នេះ ដោយ​សារ​កុងត្រា​របស់​គាត់​ផុត​កំណត់។ យ៉ាង​ណា​គេ​បាន​ដឹង​ថា ខ្សែបម្រើ​រូប​នេះ​មិន​ទាន់​បញ្ចប់​អាជីព​របស់​ខ្លួន​នោះ​ទេ ទោះ​ជា​មាន​វ័យ 38 ឆ្នាំ​ហើយ​ក៏​ដោយ។

ដោយ​ឡែក​យោង​តាម​របាយការណ៍​ពី Cadena SER បាន​ឲ្យ​ដឹង​ថា Luka Modric មាន​បំណង​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន​យ៉ាង​ហោច​ណាស់ 2 ឆ្នាំ​ទៀត ខណៈ​ដែល​គាត់​ក៏​ប្ដេជ្ញា​បន្ត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត រហូត​ដល់ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត World Cup ឆ្នាំ 2026 ផង​ដែរ។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​លេង​ឲ្យ Real Madrid តាំង​ពី​ឆ្នាំ 2012 មកម្ល៉េះ ដោយ​គាត់​ធ្លាប់​បាន​ឈ្នះ UEFA Champions League 5 ដង​ជាមួយ​ក្លឹប និង​ធ្លាប់​បាន​ក្លាយ​ជា​ម្ចាស់ពាន Ballon d’Or ម្ដង​ដែរ កាល​ពី​ឆ្នាំ 2018។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​ដឹង​ថា ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​រូប​នេះ​ក៏​បាន​បដិសេធ​សំណើរ​ពី​គ្រូបង្វឹក​របស់​ខ្លួន គឺ​លោក Carlo Ancelotti ដែល​ចង់​ឲ្យ​គាត់​ចូល​និវត្តន៍ ហើយ​ធ្វើ​ជា​ជំនួយ​ការ​របស់ខ្លួន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២