បាល់ទាត់អន្តរជាតិ
Arnold សម្រេចចិត្តជួលអង្គរក្សការពារ ក្រោយមាននារីម្នាក់ព្យាយាមតាមខ្លួនគ្រប់ជំហាន
ខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Trent Alexander-Arnold ត្រូវបង្ខំចិត្តជួលអង្គរក្សផ្ទាល់ខ្លួន ដោយសារតែគាត់ត្រូវបានអ្នកគាំទ្រជាស្ត្រីម្នាក់ ព្យាយាមតាមខ្លួនស្ទើរគ្រប់ជំហានក្នុងរយៈពេល 12 ខែកន្លងមកហើយ (នេះបើយោងតាមការចុះផ្សាយរបស់ The Sun)។
ដោយឡែកគេបានដឹងថា ស្ត្រីរូបនោះបានបង្ហាញខ្លួនជាប្រចាំ នៅក្បែរផ្ទះរបស់ Arnold, ក្នុងភោជនីយដ្ឋានដែលគាត់ចូលចិត្តទៅ និងផ្លូវចូលទីលានហ្វឹកហាត់របស់ក្លឹប។ លើសពីនេះទៀត នាងឧស្សាហ៍ខលទូរស័ព្ទ, សរសេរសារ និងផ្ញើសម្ភារៈអាសអាភាសទៅផ្ទះរបស់ Arnold ដែលស្ថិតក្នុងទីក្រុង Cheshire ថែមទៀតផង។
ជាមួយនឹងការព្រួយបារម្ភពីជីវិតឯកជនរបស់ខ្លួន បន្ថែមពីលើការជួលអង្គរក្សផ្ទាល់ខ្លួននោះ Alexander-Arnold បានដំឡើងកាមេរ៉ា (CCTV) និងប្រព័ន្ធសុវត្ថិភាពដែលអាចរោទិ៍ពេលមានអាសន្ននៅផ្ទះរបស់គាត់។ ខ្សែការពាររូបនេះ ក៏បានផ្លាស់ប្តូរលេខទូរស័ព្ទដែលគាត់ធ្លាប់ប្រើជាប្រចាំផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!